ហេតុអីគ្រាន់តែរកសង្សារអត់បានទៅជាកើតស្ត្រេស?

ហេតុអីគ្រាន់តែរកសង្សារអត់បានទៅជាកើតស្ត្រេស?

 
            នរណា​ទៅ​ដែល​ថា​មិន​ចង់​បាន​អ្នក ​Take ​care​? ប៉ុន្តែ​ទម្រាំ​រក​បាន​មនុស្ស​ដែល​ទុក​ចិត្ត​ ចេះ​ស្រឡាញ់​ថ្នាក់​ថ្នម ​មិន​មែន​ជា​ការ​ងាយ​ទេ ​ត្រូវ​យក​ពេល​វេលា​ពេញ​មួួយ​ជីវិត​ដើម្បី​ផ្សង​ព្រេង​។
        
           ខាង​ក្រោម ​ជា​ហេតុផល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អ្នក​ប្រែ​ទៅ​ជា​ស្ត្រេស ​ព្រោះ​តែ​ព្រេង​វាសនា​ដែល​មិន​អាច​កំណត់​បាន​មួយ​នេះ​៖
១. ជម្រើស​មាន​ច្រើន​៖
       អ្នក​គិត​ច្រើន​ព្រោះ​មិន​ដឹង​ថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ប្រភេទ​ណា​ ជួន​កាល​ជម្រើស​ពីរ ​ឬ​ច្រើន​មក​ក្នុង​ពេល​តែ​មួយ​។
 ២. បារម្ភ​ច្រើន​៖
         អ្នក​មាន​ការ​បារម្ភ​ច្រើន ​ព្រោះ​ខ្លាច​ជួប​ការ​លំបាក​ប្រសិន​បើ​មាន​សង្សារ​ ជា​ពិសេស​គឺ​ខ្លាច​អារម្មណ៍​ពេល​ដែល​ឈ្លោះ​គ្នា​។
៣. ខ្លាច​ជួប​មនុស្ស​មិន​ស្មោះ​៖
         អ្នក​ខ្លាច​ជួប​មនុស្ស​ដែល​យក​ការ​ស្រឡាញ់​របស់​អ្នក​ទុក​ជា​ការ​លេង​សើច​។ ម្យ៉ាង​ទៀត​បើ​ទោះ​ជា​ពេល​នេះ​អ្នក​កំពុង​បើក​បេះដូង​រៀន​ទទួល​យក​នរណា​ម្នាក់​ក៏​ដោយ​ ក៏​អ្នក​នៅ​តែ​បារម្ភ​ខ្លាច​គេ​លួច​ក្បត់​នៅ​ថ្ងៃ​ណា​មួយ​ដែរ​។
៤. ឥទ្ធិពល​មនុស្ស​ជុំវិញ​ខ្លួន​៖
           ជា​ពិសេស​គឺ​មិត្តភក្តិ​ មិន​ថា​នោះ​ជា​ការ​ផ្តល់​យោបល់​ល្អ​ឬ​ក៏​ការ​ចាក់​ចេក​ចាក់​ស្ករ​ទេ ​អ្នក​អាច​នឹង​ខូច​អារម្មណ៍​ព្រោះ​តែ​សម្តី​របស់​ពួក​គេ​៕

ប្រភព៖ Kanha ប្រែ​សម្រួល៖ HormVantra Page

Comments