បន្ទាប់​ផ្អើល​ពេញ​ពិភពលោក បុរ​ស​ជប៉ុន​​ចេញ​មុខ​សុំទោស ក្រោយ​អះអាង​បានលូត​កម្ពស់​​វែង​​​មិនគួរ​ឲ្យ​ជឿ

បន្ទាប់​ផ្អើល​ពេញ​ពិភពលោក បុរ​ស​ជប៉ុន​​ចេញ​មុខ​សុំទោស ក្រោយ​អះអាង​បានលូត​កម្ពស់​​វែង​​​មិនគួរ​ឲ្យ​ជឿ
         អវកាសយានិក​ជប៉ុន​ ​ដែល​ប្រកាស​តាម​គណនី​បណ្ដាញ​សង្គម​ ​Twitter​ ​ថា​ លូត​កម្ពស់​ ​៩​ ​សង់ទីម៉ែត្រ​ក្រោយ​រស់​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​រយៈពេល​ ​៣​ ​សប្ដាហ៍​នោះ​ ​បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ សម្រាប់កំហុស​ឆ្គង​ការលើក​ឡើង​ដោយ​អចេតនា។

          លោក​ ​Norishige Kanai​ ​បញ្ជាក់​ថា​ ពេល​ដែល​គាត់​អះអាង​លូត​កម្ពស់​ ​៩​ ​សង់ទីម៉ែត្រ​ ​គឺ​ដោយសារ​កំហុស​បច្ចេកទេស​នៃ​ឧបករណ៍​វាស់​ដែល​មិន​ដឹក​ស្មាន​ដល់​ ​ខណៈ​ធាតុ​ពិត​គាត់​ពិត​ជា​បាន​លូត​កម្ពស់​មែន​ ​ប៉ុន្តែ​ត្រឹម​ ​២​ ​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។
         ការ​វាស់​កម្ពស់​បញ្ជាក់​ជា​លើក​ទីពីរ​របស់​លោក​ ​Norishige Kanai​ ​គឺ​ធ្វើ​ឡើង​ក្រោយ​អវកាសយានិក​រុស្ស៊ី​ ​មេ​បញ្ជាការ​ក្នុង​ប្រតិបត្តិការ​ទៅ​អវកាស​របស់​ ​Kanai​ ​សង្ស័យ​ថា​នេះ​ពិបាក​នឹង​ជឿ​ ​ហើយ​ជា​លទ្ធផល​ ​គឺ​ពិត​ជា​មិន​លូត​ដល់​ ​៩​ ​សង់ទីម៉ែត្រ​មែន។
        ការ​សិក្សា​កន្លង​មក​របស់​ ​NASA​ ​បាន​រក​ឃើញ​ត្រឹម​ថា​ រាងកាយ​មនុស្ស​ដែល​ទៅ​នៅ​អវកាស​អាច​លូត​កម្ពស់​ចន្លោះ​ពី​ ​៣​ ​ទៅ​ ​៥​ ​សង់ទីម៉ែត្រ​ប៉ុណ្ណោះ៕

ប្រភព៖BBC ប្រែ​សម្រួល : HormVantra Page

Comments