៧ គម្រោង​ធំៗ កំពុង និង​ត្រៀម​លេច​រូប​រាង​ចំ​កណ្ដាល​ភ្នំពេញ

៧ គម្រោង​ធំៗ កំពុង និង​ត្រៀម​លេច​រូប​រាង​ចំ​កណ្ដាល​ភ្នំពេញ  

               ​ PPCC ដែល​មាន​ផ្ទៃ​ដី​សរុប​ជាង ១១០ ហិកតា បច្ចុប្បន្ន​កំពុង​មាន​គម្រោង​ចំនួន ៧ ដែល​កំពុង​សាងសង់ និង​ត្រៀម​សាងសង់។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក Bernard Lim ប្រធាន​ផ្នែក​ទំនាក់ទំនង និង​សហ​ប្រតិបត្តិការ​របស់ PPCC។
               ១. គម្រោង​ផ្ទះ​វីឡា Residence 90 គម្រោង​នេះ មាន​ផ្ទះ​វីឡា​សរុប ៨៧ វីឡា ដោយ​វីឡា​នីមួយៗ​មាន​កម្ពស់ ៣ ជាន់។ ២០ វីឡា​ដំបូង នឹង​ត្រូវ​ប្រគល់​ឲ្យ​ម្ចាស់​ផ្ទះ​ចូល​រស់​នៅ​ដើម​ឆ្នាំ​ ២០១៨ នេះ។ Residence 90 ជាប់​ពាន​ផ្នែក Best Residential Architectural Design នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា ២០១៧។                 
            ២. អគារ​ការិយាល័យ The Vanguard The Vanguard ជា​គម្រោង​អគារ​ការិយាល័យ​ធំ​របស់ PPCC តែ​ម្ដង។ អគារ​នេះ ត្រូវ​រចនា​យ៉ាង​ស្អាត​ប្លែក គួរ​ឲ្យ​ចង់​ធ្វើ​ការ ជា​ហេតុ​ធ្វើ​ឲ្យ​ជាប់​ពាន​ផ្នែក Best Office Development ក្នុង​កម្មវិធី​ពាន​រង្វាន់​អចលនទ្រព្យ​កម្ពុជា ២០១៧ ។ The Vanguard ត្រូវ​បាន​បញ្ចប់​ការ​សាងសង់​រួច​រាល់​ហើយ និង​ត្រៀម​សម្ពោធ​ផ្លូវ​ការ​ឆាប់ៗ​នេះ។



            ៣. គម្រោង​ខុនដូ One Park គម្រោង​យក្ស​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GRED របស់​ហុងកុង​មួយ​នេះ មាន​ខុនដូ, Shop House, ភោជនីយដ្ឋាន សណ្ឋាគារ ហាង​ទំនិញ អគារ​ការិយាល័យ ដែល​ត្រូវ​បាន​សាង​សង់​លើ​ផ្ទៃ​ដី​សរុប ៧,៩ ហិកតា។ One Park មាន Shop House ចំនួន ១៦៣ យូនីត (បញ្ចប់​ការ​សាង​សង់​ក្នុង​ត្រី​មាស​ទី​៤ ឆ្នាំ​២០១៧) និង​ខុនដូ​សរុប ១ ៦៥៦ យូនីត (បញ្ចប់​ការ​សាង​សង់​ឆ្នាំ​២០១៨)។

           ៤. Centric គម្រោង​មួយ​នេះ ក៏​មិន​ធម្មតា​ដែរ។ Centric ដែល​ចាប់​ផ្ដើម​សាង​សង់​លើ​ផ្ទៃ​ដី ២ ហិកតា តាំង​ពី​ឆ្នាំ ២០១៤ មួយ​នេះ ផ្ដោត​លើ​ផ្ទះ Shop House កម្ពស់ ៤ ជាន់​ដែល​មាន​សរុប ១៤៤ យូនីត។

             ៥. Eden Garden មិន​មែន​ជា​គម្រោង​អចលនទ្រព្យ Eden Garden ជា​តំបន់​កម្សាន្ត​ចម្រុះ​មាន​គ្រប់​ប្រភេទ​បើក​ពេញ ២៤ ម៉ោង​លើ​ដី​ទំហំ ២ ហិកតា ក្នុង​នោះ​មាន ក្លឹប Epic 2, រោង​កុន ហាង​កាហ្វេ ភោជនីយដ្ឋាន​កាលីប ផ្សារ​ទំនើប។

         ៦. The Edge The Edge ជា​គម្រោង​អភិវឌ្ឍ​ចម្រុះ​ដែល​មាន​កម្ពស់ ៤-៥ ជាន់ ហើយ​មាន​សរុប ៦៦ យូនីត និង​មាន​តួនាទី​ជា​អគារ Retail Complex។ The Edge ក៏​នឹង​ចំណត​រថយន្ត​សាធារណៈ និង​ត្រូវ​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ ២០១៩។ គម្រោង​នេះ ជាប់​ពាន​ផ្នែក Best Retail Architectural Design ក្នុង​កម្មវិធី Cambodia Property Award ២០១៧។


           ៧. សួន​សាធារណៈ Central Park Central Park នឹង​ក្លាយ​ជា​សួន​បើក​សម្រាប់​សាធារណៈ​ដ៏​ធំ ទំហំ ២ ហិកតា​ពេញ​ដោយ​ដើម​ឈើ​ពណ៌​បៃតង។ យ៉ាង​ណា​ក៏​ដោយ PPCC មិន​ទាន់​បង្ហាញ​ពី​ឆ្នាំ​បញ្ចប់​ការ​សាង​សង់​នៅ​ឡើយ។ ក្រៅ​ពី​គម្រោង​ធំៗ​ខាង​លើ PPCC ក៏​មាន​ទីលាន​វាយ​កូន​ហ្គោល ទីលាន​កីឡា Sport Complex ផ្សារ​កុងតឺន័រ Art's Container ភោជនីយដ្ឋាន​ជប៉ុន ហាង​កាហ្វេ​ប្រេនៗ ហាង​សម្លៀក​បំពាក់​ជា​ច្រើន​ទៀត។ ត្រឹម​ឆ្នាំ ២០៣៥ PPCC នឹង​មាន​អ្នក​រស់​នៅ​ជាង ៥៦ ០០០ នាក់ ខណៈ​អ្នក​ទៅ​លេង​ប្រចាំ​ថ្ងៃ​អាច​មាន​ដល់ ២០០ ០០០ នាក់។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​ចុះ​ផ្សាយ​កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧៕

 ប្រភព sabay: កែសំរួល : HormVantra Page

Comments