ដឹងទេមួយជើងឥតស្រមោល របស់មន្រ្តីស័ក្ដិ៣អាចជាប់ ពន្ធនាគារប៉ុន្មានឆ្នាំ?

ដឹងទេមួយជើងឥតស្រមោល របស់មន្រ្តីស័ក្ដិ៣អាចជាប់
ពន្ធនាគារប៉ុន្មានឆ្នាំ?

                 ព្រះរាជអាជ្ញា​ បាន​សម្រេច​ចោទប្រកាន់​ទៅ​លើ​មន្ត្រី​ប៉ូលិស​ស័ក្ដិ៣ ត្រៀមឡើងស័ក្ដិ៤ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រីចរាចរណ៍ (មន្ត្រី​កិច្ចសន្យា) ចំនួន​ពីរ​បទ​ល្មើស គឺ​ទី១.ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ទី២.ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ មាត្រា២១៨ និងមាត្រា៦១៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ សម្រាប់​មាត្រា២១៨ ត្រូវ​ប្រឈម​ជាប់​ពន្ធនាគារ​ពី ២ឆ្នាំ​ទៅ ៥ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ៤លាន ទៅ ១០លាន និង​មាត្រា៦១៤ ដែល​ប្រឈម​ជាប់​ពន្ធនាគារ​ពី​១ខែ ទៅ​ ១ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី ១០​ម៉ឺន ទៅ ២លាន​រៀល។

 ការ​ចោទ​ប្រកាន់​នេះ បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៨ នេះ បន្ទាប់ពី​សាកសួរ​មន្ត្រី​ប៉ូលិស​សក្តិ៤ នោះ​រួច។ បន្ទាប់ពី​ចោទ​ប្រកាន់​រួច ព្រះ​រាជ​អាជ្ញា​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប។ ប៉ូលិស​ស័ក្តិ៣ ត្រៀមឡើងស័ក្ដិ៤ ឈ្មោះ សៅ បញ្ញា អាយុ ៣៣ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។ ចំណែក​មន្ត្រី​កិច្ចសន្យា មន្ដ្រី​ជាប់​កិច្ច​សន្យា ដែល​រង​ការ​ធាក់​មួយ​ជើង​ចំ​កណ្ដាល​ដើមទ្រូង​នោះ ឈ្មោះ អឿន ចំណាន កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៨៕


ប្រភព sabay កែសំរួល: HormVantra Page

Comments