ប្រញាប់រៀបការនៅវ័យក្មេងពេក នឹងអាចជួបវិបត្តិ៧យ៉ាង
គូស្នេហ៍មួយចំនួនចង់រៀបការភ្លាមៗបន្ទាប់ពីស្គាល់គ្នាមិនបានប៉ុន្មាន ដោយយល់ថាការចងចំណងអាពាហ៍ពិពាហ៍គឺជារឿងសំខាន់ដើម្បីពង្រឹងទំនាក់ទំនងស្នេហារបស់ពួកគេ និងគិតថាការចាប់ផ្ដើមជីវិតគ្រួសារលឿន នឹងជួយឲ្យពួកគេឈានដល់ជីវិតឯករាជ្យលឿនដូចគ្នា។ ទោះបីជាការរៀបការនៅវ័យក្មេងមានគុណសម្បត្តិមួយចំនួន តែវាក៏មានបញ្ហាជាច្រើនដែលនឹងត្រូវប្រឈមមុខដូចជា៖
១.ទំនួលខុសត្រូវក្នុងវ័យក្មេង៖
ជីវិតប្ដីប្រពន្ធ មិនមែនមានតែពេលផ្អែមល្ហែម សប្បាយៗដូចជីវិតជាសង្សារឡើយ។ ពួកគេត្រូវមើលថែគ្រួសារ ទុកដាក់ផ្ទះសំបែង បីបាច់កូនចៅដោយខ្លួនឯង។ ដូច្នេះហើយបើជីវិតពួកគេមិនទាន់មានលំនឹង និងមិនរឹងមាំគ្រប់គ្រាន់វានឹងក្លាយជាបញ្ហាធំ។
២.បាត់បង់អ្វីដែលជាភាពរីករាយរបស់យុវវ័យ៖
ភាពច្របូកច្របល់នៃជីវិតអាពាហ៍ពិពាហ៍នឹងចាប់ផ្ដើម ជីវិតយុវវ័យរបស់ពួកគេនឹងបាត់ទៅដំណាលគ្នាដែរ។
៣.ការមានផ្ទៃពោះក្នុងវ័យក្មេង៖
មានកូននៅវ័យក្មេងពេកនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពស្ត្រីគ្រប់រូប ជាពិសេសបើស្ត្រីមិនទាន់អស់ការលូតលាស់នៅឡើយ ការមានផ្ទៃពោះនឹងងាយប្រឈមនឹងគ្រោះថ្នាក់។
៤.ភាពប្រេះឆានៃជីវិតគូងាយកើតមានឡើង៖
ដោយសារពួកគេនៅចិត្តក្ដៅ មិនទាន់ចេះគិតគូរវែងឆ្ងាយ គូស្វាមីភរិយាវ័យក្មេងភាគច្រើនមិនមានទំនួលខុសត្រូវ ឬឈ្លោះប្រកែកគ្នារហូតមិនអាចទ្រាំនឹងគ្នាបាន។
៥. ផលប៉ះពាល់ចំពោះការសិក្សា៖
ភាគច្រើន គូស្នេហ៍វ័យក្មេងមិនអាចបន្តការសិក្សាខ្ពស់បានទេព្រោះពួកគេត្រូវទទួលខុសត្រូវលើបញ្ហាហិរញ្ញវត្ថុគ្រួសារ។
៦.ឱកាសការងារតិចតួច៖
ដោយសារតែការអប់រំរបស់ពួកគេមានកម្រិតពួកគេមិនអាចទទួលបានការងារដែលមានប្រាក់ខែខ្ពស់នោះទេ។
៧.ជួបការលំបាកក្នុងការចិញ្ចឹមកូន៖
ចំណេះដឹងរបស់ពួកគេអំពីការថែទាំកូនអាចមានកម្រិត ព្រមទាំងមិនមានការណែនាំគ្រប់គ្រាន់ពីមាតាបិតា ដូច្នេះពួកគេមិនអាចមើលថែកូនបានល្អទេ។ ការរៀបអាពាហ៍ពិពាហ៍ឆាប់ពេក មើលទៅរ៉ូមែនទិច និងងាយស្រួលប៉ុន្តែវាមានបញ្ហាប្រឈមជាច្រើនផងដែរ។ ដូច្នេះគូស្វាមីភរិយាត្រូវការរយៈពេលស្គាល់គ្នាឲ្យបានច្បាស់សិនមុនសម្រេចចិត្តរៀបការជាមួយគ្នា។
ការប្រញាប់ប្រញាល់ឈានជើងចូលក្នុងអាពាហ៍ពិពាហ៍មួយដែលនឹងត្រូវបញ្ចប់ទៅវិញរហ័ស ពុំមែនជារឿងត្រឹមត្រូវដែលគួរធ្វើនោះទេ ៕
ប្រភព៖ Kanha ប្រែសម្រួល: HormVantra Page

Comments
Post a Comment