ចង់​គេង​លក់​ឲ្យ​បាន​ស្កប់​ស្កល់ ស្រី​ៗ​គួរ​តែ​សាក​វិធី​នេះ!

ចង់​គេង​លក់​ឲ្យ​បាន​ស្កប់​ស្កល់ ស្រី​ៗ​គួរ​តែ​សាក​វិធី​នេះ! 

គេង​មិន​ដែល​លក់​មែន​ទេ?
បិទភ្នែក​ដែរ​តែ​នៅ​តែ​គេង​មិន​កើត ដោយសារ​នេះ​ដោយសារ​នោះ​ ឬ​ក៏​អត់​មូល​ហេតុ​​ ហើយ​បើ​អ្នក​បន្ត​បែប​នេះ​ទៀត​នោះ​សុខភាព​អ្នក​នឹង​ទ្រុឌទ្រោម​ជា​មិន​ខាន​ ដូច្នេះ​អ្នក​គួរ​តែ​សាកល្បង​វិធី​នេះ​៖​ ​ ១. កុំ​ឲ្យ​មាន​របស់​អ្វី​មក​រំខាន​ ៖​ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​ឈប់​ប្រើប្រាស់​ទូរស័ព្ទ​ កុំព្យូទ័រ​ ហើយ​ទុក​វា​មួយ​ឡែក​ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្ងប់​ស្ងាត់។
២. កុំ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ច្រើន​ពេក​ ៖​ វា​ពិត​ជា​ពិបាក​ក្នុង​ការ​គេង​បើ​សិន​ជា​ក្រពះ​របស់​អ្នក​ពោរពេញ​ដោយ​អាហារ​​ ដូច្នេះ​ជា​ការ​ប្រសើរ​អ្នក​មិន​គួរ​ញ៉ាំ​បាយ​ល្ងាច​ច្រើន​នោះ​ទេ។
៣. មាន​សកម្ម​ភាព​ ៖​​ បើ​សិន​ជា​អ្នក​មិន​មាន​អារម្មណ៍​ថា​ងងុយ​គេង​នោះ ​អ្នក​គួរ​តែ​ព្យាយាម​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​ត្រូវ​ការ​សម្រាក។
៤. ស្ដាប់​ចម្រៀង​ ៖​ ការ​ស្ដាប់​ចម្រៀង​គឺ​ជា​វិធី​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ និង​ឈប់​គិត​ពី​រឿង​ផ្សេង​ៗ​ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើសរើស​បទ​ណា​ដែល​អ្នក​ចូល​ចិត្ត​ និង​ដាក់​​​សំឡេង​​តិច​ល្មម​បាន​ហើយ​​។ ៥. ងូត​ទឹក​មុន​ចូល​គេង​ ៖​ វា​គឺ​ជា​វិធី​ដ៏​ល្អ​ដែល​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ល្អ​និង​ស្រស់ស្រាយ​ ព្រោះ​អ្នក​បាន​សម្អាត​អ្វី​ដែល​មិន​ល្អ​ចេញ​ពី​ខ្លួន​អស់​ហើយ​។
៦. ស្លៀក​ពាក់​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រួល​ខ្លួន​ ៖​ កុំ​ស្លៀក​ពាក់​តឹង​ពេក​ឬ​រឹប​ពេក​ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​គេង​លក់​។

៧. បង្កើត​បរិយាកាស​ក្នុង​បន្ទប់​ ​៖​ តុបតែង​បន្ទប់​ឲ្យ​ស្អាត​ មាន​ក្លិន​ល្អ​ ត្រជាក់ ធ្វើ​បែប​នេះ​គ្រាន់​តែ​ដល់​បន្ទប់​គឺ​មាន​អារម្មណ៍​ថា​ចង់​គេង​តែ​ម្ដង​។ រាង​កាយ​អ្នក​ត្រូវ​ការ​សម្រាក​ ដូច្នេះ​ទោះ​បី​អ្នក​មិន​ច

ប្រភព Kanha កែសំរួល: HormVantra Page

Comments